Breaking News
Loading...

អ្នក​ឯកទេស​កាត់​វីដេអូគ្រប់ iDevice

5:39 AM
កម្មវិធី​សម្រាប់​កាត់​ចម្រៀង (convert) ជា​ច្រើន​សុទ្ធ​តែមាន​ឯកទេស​រៀងៗ​ខ្លួន។ កម្មវិធី​ខ្លះ​មាន​ការ​ Convert ជា​លក្ខណៈ​រួម​ពោល​គឺ​មិន​សំដៅ​ទៅ​លើ​ប្រភេទ Smart Device ណា​មួយ​ជាក់​លាក់​នោះ​ទេ។
ចំណែក​ខ្លះ​ទៀត​គឺ​ស្ទាត់​ជំនាញ​​កាត់​បទ​ភ្លេង ក៏​ដូច​ជា​វីដេអូ​សម្រាប់​តែ​ Device មួយ​ជាក់​លាក់ ​ដូច​ជា៖ ImTOO MPEG Encoder, Xilisoft Video Convertor, Allok Video to 3GP, Ultra Mobile 3GP Video Converter, Ultra MP4 និង Total Video Converter ជា​ដើម កម្មវិធី​ទាំង​នេះ​ប្រើ​សម្រាប់​កាត់​វីដេអូ​ទូទៅ មិន​មែន​ប្រើ​ឯកទេស​សម្រាប់​កាត់​ឱ្យ​ទូរសព្ទ ឬ Tablet ណា​មួយ​ជាក់​លាក់​នោះ​ទេ។
ដោយ​ហេតុ​ថា ការ​ប្រើប្រាស់​ឧបករណ៍ iDevice នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីក​ដុះដាល​ខ្លាំង​នោះ ទំព័រ​នេះ  សូម​លើក​យក​កម្មវិធី​មាន​ឈ្មោះ​ថា Bigasoft iPhone Video Converter មក​បង្ហាញ​ជួន។ កម្មវិធី​នេះ​មាន​ជំនាញ​ខាង​កាត់​វីដេអូ​សម្រាប់ Smart Device ដូច​ជា៖ iPhone, iPad, iPod, Apple TV លើស​ពី​នោះ​នៅ​មាន Device ទូទៅ​ទៀត​ដូច​ជា HD Video, General Audio និង General Video ជា​ដើម។ កុំ​ឱ្យ​ខាត​ពេល​យូរ Sabay សូម​ធ្វើ​ការ​បង្ហាញ​តាម​ជំហាន​បន្ត​បន្ទាប់​ខាង​ក្រោម៖
  • ដំបូង​ត្រូវ​កម្មវិធី​នេះ​នៅ​លើ​កុំព្យូទ័រ​ជា​មុន​សិន តែ​បើ​ពុំ​ទាន់​មាន​អាច​ចុច​លើ Bigasoft iPhone Video Converter ដើម្បី​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ជា​មួយ​ទំហំ 10.4MB
  • បន្ទាប់​ពី​ទាញ​យក​រួច សូម​ដំឡើង​ទៅ​លើ​ម៉ាស៊ីន​សិន ដោយ​ចុច​ពីរ​ដង​លើ File នោះ​ឬ​ស្ដាំ mouse រើស​យក Open និង​ចុច​លើ​ប៊ូតុង Next → រើស​យក I accept the agreement រួច​ចុច Next → Next → Next → Next → Install → ចុង​ក្រោយ​ចុច Finish ជា​ការ​ស្រេច។
  • ក្រោយ​ពី​បញ្ចប់​ការ Install រួច ផ្ទាំង​កម្មវិធី Bigasoft iPhone Video Converter នឹង​បង្ហាញ។ ប្រិយមិត្ត​នឹង​ឃើញ Tool សំខាន់ៗ​ដូច​ជា៖
    • Add File៖ សម្រាប់​ជ្រើសរើស​បទ​ចម្រៀង​យក​មក convert
    • រួច​ពី Add File រួច​ប្រិយមិត្ត​អាច​ជ្រើសរើស​ device (iPhone, iPad, iPod … ) ដើម្បី covert ឱ្យ​ត្រូវ​តាម Device ទាំង​នោះ
      • Trim៖ សម្រាប់​តម្រឹម​សាច់​វីដេអូ​ដែល​ក្នុង​នោះ​មាន៖
        • Start Time៖ ចំណុច​ចាប់​ផ្ដើម​ថា​យើង​កំណត់​យក​សាច់​វីដេអូ​ពី​នាទី​ទី​ប៉ុន្មាន
        • End Time៖ ចំណុច​បញ្ចប់​ថា​យើង​កំណត់​យក​ពី​ចំណុច Start Time មក​ត្រឹម​នាទី​ទី​ប៉ុន្មាន​ដែល​កំណត់
        • ក្រៅ​ពី​នេះ​នៅ​មាន​ប៊ូតុង Reset សម្រាប់​កំណត់​ទៅ​លក្ខណៈ​ដើម​វិញ
      • Crop៖សម្រាប់​កាត់​ប្លង់​នៃ​វីដេអូ​ណា​ដែល​មិន​ត្រូវការ ដែល​មាន​ជម្រើស​ដូច​ជា៖
        • Left៖ កាត់​ចោល​ផ្ទៃ​វីដេអូ​ដែល​នៅ​ផ្នែក​ឆ្វេង
        • Top៖ កាត់​ចោល​ផ្ទៃ​វីដេអូ​ដែល​នៅ​ផ្នែក​ខាង​លើ
        • Right៖ កាត់​ចេញ​ផ្ទៃ​វីដេអូ​នៅ​ផ្នែក​ស្ដាំ
        • Bottom៖ កាត់​ចេញ​ផ្ទៃ​វីដេអូ​នៅ​ផ្នែក​ខាង​ក្រោម
        • ហើយ​ក៏​មាន​ប៊ូតុង Reset សម្រាប់​កំណត់​ទៅ​លក្ខណៈ​ដើម​វិញ
      • Image៖ កំណត់​លើ​លក្ខណៈ រូប​ដែល​មាន៖
        • Brightness៖ កំណត់​ពន្លឺ​មាន​លក្ខណៈ​ចាំង
        • Contrast៖ កំណត់​ពន្លឺ​មាន​លក្ខណៈ​ស
        • Saturation៖ កំណត់​កម្រាស់​នៃ​ពណ៌
      • Effect៖ កំណត់​លក្ខណៈ​ផ្សេងៗ​ទៅ​លើ​វីដេអូ ដែល​មាន​ជម្រើស​ជា​ច្រើន​តែ​សូម​លើក​យក​មួយ​ចំនួន​ដូច​ជា៖
        • Black and White៖ កំណត់​ទៅ​ជា​ពណ៌ ស/ខ្មៅ
        • Old Film៖ កំណត់​ឱ្យ​វីដេអូ​ឱ្យ​មើល​ទៅ​ដូច​លក្ខណៈ​វីដេអូ​សម័យ​ពី​មុនៗ
        • Flip Horizontal៖ សម្រាប់​កំណត់​ប្រែ​ត្រឡប់
        • និង​មាន Option ជា​ច្រើន​ទៀត​ដែល​ប្រិយមិត្ត​អាច​សាកល្បង​បាន
        ក្រោយ​ពី​កំណត់ Option តាម​តម្រូវការ​ហើយ​នោះ សូម​ចុច​លើ​ប៊ូតុង Convert ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​ខាង​ក្រោម ដូច​រួច​៖


    សាក​ល្បង​ប្រើ​ទៅ​មើល៍ តើ​ពិត​ជា​ងាយស្រួល convert មែន​អត់ ហើយ​តើ​គុណភាព​វីដេអូ​បាន​ល្អ​កម្រិត​ណា​ដែរ?