Breaking News
Loading...

របៀប​ប្រើ​ Windows 7 Backup Tools នៅ​ក្នុង Windows 8

8:05 AM
នៅ​ក្នុង Windows 8 មាន​នូវ System ថ្មី​មួយ​គឺ File History Backup ដែល​ជំនួស​ទៅ​ដោយ Windows 7 backup tools។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ, Windows 8 នៅ​តែ​មាន​នូវ Windows 7 backup tools ដែល​ជា tools ដ៏​មាន​ប្រយោជន៍​សម្រាប់​បង្កើត​នូវ Full System image backups។
ការ​បង្កើត​នូវ Full System Backup
ដើម្បី Access ចូល​ទៅ​ក្នុង Windows 7 Backup tools, មុនដំបូង​យើង​ត្រូវ​ចុច Windows Key + W រួច​វាយ​ពាក្យ File recovery ។ ពេលនោះ​យើង​នឹង​​ឃើញ​នូវ​ពាក្យ​ថា Windows 7 File Recovery នៅ​ខាង​ឆ្វេង​ដៃ
1-backup-tool
យើង​ត្រូវ​ចុច​លើ​វា ពេលនោះ​ផ្ទាំង Windows 7 File Recovery នឹង​លោត​ចេញ​មក, ចុច​លើ​ពាក្យ Create a system image ដូច​រូប៖
2-backup-tool
បន្ទាប់មក​យើង​ត្រូវ​ជ្រើសរើស​នូវ​ទី​កន្លែង​សម្រាប់​ផ្ទុក System image ដែល​យើង​បាន Backup នោះ, យើង​អាច​ផ្ទុក​វា​នូវ​លើ Hard Disk, នៅ​លើ DVDs ឬក៏​នៅ​លើ​ទីតាំង​ណា​មួយ​នៅ​លើ Network។
3-backup-tool
ការ Restore នូវ Full System Backup
ដើម្បី Restore Full System Backup, ដំបូង​យើង​ត្រូវ​ចុច Windows Key + C, ហើយ​ចុច Setting រួច Select Change PC settings
4-backup-tool
បន្ទាប់មក​ជ្រើសរើស​យក General ហើយ​អូស​ចុះក្រោម​រហូត​ដល់​ឃើញ Advanced startup option, ហើយ​ចុច​ប៊ូតុង Restart now ដើម្បី​ចូល​ទៅ​ក្នុង Advanced startup options menu
5-backup-tool
ពេល​ចូល​ទៅ​ដល់​ផ្ទាំង Advanced Option, ជ្រើសរើស​យក Troubleshoot > Advanced Options > System Image Recovery. ពេលនោះ​យើង​នឹង​អាច​ជ្រើសរើស​នូវ System image ដើម្បី Restore Backup របស់​យើង​បាន​ហើយ។ នៅ​ទី​បញ្ចប់​យើង​ប្រាកដ​ជា​អាច​ប្រើ​ ​ Windows 7 Backup Tools នៅ​ក្នុង Windows 8 បាន​យ៉ាង​ងាយ​ស្រួល៕
6-backup-tool